ព្រះត្រៃបិដក ភាគ ៣២
និងមនុស្ស ព្រះអាទិត្យរុងរឿងក្នុងវេលាថ្ងៃ ព្រះចន្ទភ្លឺស្វាងក្នុងវេលារាត្រី ក្សត្រទ្រង់គ្រឿង ទើបរុងរឿង ខីណាសវព្រាហ្មណ៍ មានឈាន ទើបរុងរឿង ចំណែកខាងព្រះពុទ្ធ រុងរឿងដោយតេជះ ទាំងថ្ងៃទាំងយប់។ ចប់សូត្រទី១១។
[៣៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុពីររូប ជាសំឡាញ់នឹងគ្នា ជាសទ្ធិវិហារិក របស់ព្រះមហាកប្បិនមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។
[៣៩៤] ព្រះមានព្រះភាគ បានទតឃើញភិក្ខុទាំងនោះ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុទាំងពីររូបនុ៎ះ ជាសំឡាញ់នឹងគ្នា កំពុងដើរមក ជាសទ្ធិវិហារិករបស់មហាកប្បិនឬទេ។ ព្រះករុណា
ID: 636849209386645516
ទៅកាន់ទំព័រ៖