ព្រះត្រៃបិដក ភាគ ៣២

​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំង​នុ៎ះឯង​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​សមាបត្តិ​ណា​ ​ដែល​ភិក្ខុ​ទាំងនោះ​មិនធ្លាប់​ចូល​ ​សមាបត្តិ​នោះ​ ​បុគ្គល​ដទៃ​ ​មិនបាន​ដោយ​ងាយ​ឡើយ​ ​មួយទៀត​ ​ពួក​កុលបុត្ត​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​។​
 [​៣៩៥​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​តទៅទៀត​ថា​
​ភិក្ខុ​ទាំងនេះ​ ​ជា​សំឡាញ់​នឹងគ្នា​ ​ជា​អ្នកមាន​លទ្ធិ​ត្រូវគ្នា​ ​ជា​យូរហើយ​ ​ទាំង​ព្រះ​សទ្ធម្ម​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ក៏​ត្រូវគ្នា​ក្នុង​ធម៌​ ​ដែល​ព្រះពុទ្ធ​សម្តែង​ហើយ​ ​(​ភិក្ខុ​ទាំងនោះ​)​ ​ក​ប្បិ​នភិ​ក្ខុ​ ​បាន​ទូន្មាន​ហើយ​ ​ក្នុង​ធម៌​ដែល​ព្រះ​អរិយៈ​សម្តែង​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ទ្រទ្រង់នូវ​អត្តភាព​ជាទីបំផុត​ ​បាន​ឈ្នះ​មារ​ ​ព្រមទាំង​ពាហនៈ​។​ ​ចប់​សូត្រ​ទី១២​។​

​ចប់​ ​ភិក្ខុ​សំយុត្ត​ ​ទី៩​។​

ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636849209731465239
ទៅកាន់ទំព័រ៖