ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្បែរ​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​កំពុង​ចង្ក្រម​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​កំពុង​ចង្ក្រម​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​កំពុង​ចង្ក្រម​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​កំពុង​ចង្ក្រម​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ព្រះ​បុ​ណ្ណ​មន្តា​នី​បុត្ត​មាន​អាយុ​ ​កំពុង​ចង្ក្រម​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ព្រះ​ឧបាលិ​មាន​អាយុ​ ​កំពុង​ចង្ក្រម​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​កំពុង​ចង្ក្រម​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ទេវទត្ត​ ​កំពុង​ចង្ក្រម​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ដែរ​។​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636849120203344523
ទៅកាន់ទំព័រ៖