ព្រះត្រៃបិដក ភាគ ៣២

ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងអស់​នុ៎ះ​ ​ជា​វិនយ​ធរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​អានន្ទ​ ​កំពុង​ចង្ក្រម​ ​ជាមួយនឹង​ពួក​ភិក្ខុ​ច្រើន​រូប​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងអស់​នុ៎ះ​ ​ជា​ពហុស្សូត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ទេវទត្ត​ ​កំពុង​ចង្ក្រម​ ​ជាមួយនឹង​ពួក​ភិក្ខុ​ច្រើន​រូប​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងអស់​នុ៎ះ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​។​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​(​១​)​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​អតីតកាល​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​អនាគតកាល​ ​សត្វ​ទាំងឡាយ​ ​នឹង​ត្រូវគ្នា​ ​នឹង​សមគ្នា​ ​
​(​១​)​ ​ស្មើគ្នា​ ​ប្រហែលគ្នា​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636849120731264719
ទៅកាន់ទំព័រ៖