ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹកដោះស្រស់​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ទឹកដោះស្រស់​ ​ប្រេង​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ប្រេង​ ​ទឹកដោះ​រាវ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ទឹកដោះ​រាវ​ ​ទឹកឃ្មុំ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ទឹកឃ្មុំ​ ​ទឹកអំពៅ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ទឹកអំពៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​សូម្បី​ក្នុង​អតីតកាល​.​.​.​ ​សូម្បី​ក្នុង​អនាគតកាល​.​.​.​ ​សូម្បី​ក្នុង​បច្ចុប្បន្ន​កាល​នេះ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​៤០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ហើយ​ ​ក៏​ទ្រង់​ត្រាស់​គាថា​នេះ​ ​តទៅទៀត​ថា​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636849121607004808
ទៅកាន់ទំព័រ៖