ព្រះត្រៃបិដក ភាគ ៣២

​ពួក​ជន​មិន​ខ្លាច​បាប​ ​ជាមួយនឹង​ពួក​ជន​មិន​ខ្លាច​បាប​.​.​.​ ​ពួក​ជន​មិន​ចេះដឹង​ ​ជាមួយនឹង​ពួក​ជន​មិន​ចេះដឹង​ ​ពួក​ជន​ខ្ជិលច្រអូស​ ​ជាមួយនឹង​ពួក​ជន​ខ្ជិលច្រអូស​.​.​.​ ​ពួក​ជន​វង្វេងស្មារតី​ ​ជាមួយនឹង​ពួក​ជន​វង្វេងស្មារតី​.​.​.​ ​ពួក​ជន​ឥត​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ឥត​បញ្ញា​។​
 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​សទ្ធា​ ​ពួក​ជន​មានចិត្ត​ខ្មាសបាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មានចិត្ត​ខ្មាសបាប​ ​ពួក​ជន​មាន​សេចក្តី​ខ្លាច​បាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​សេចក្តី​ខ្លាច​បាប​ ​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ពួក​ជន​ប្រារព្ធ​ព្យាយាម​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ប្រារព្ធ​ព្យាយាម​ ​ពួក​ជន​មានស្មារតី​តម្កល់​មាំ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មានស្មារតី​តម្កល់​មាំ​ ​ពួក​ជន​មាន​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​អតីតកាល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​អនាគតកាល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​បច្ចុប្បន្ន​កាល​នេះ​។​បេ​។​ ​ត្រូវគ្នា​ ​សមគ្នា​។​ ​ចប់​សូត្រ​ទី៧​។​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636849122411080799
ទៅកាន់ទំព័រ៖