ព្រះត្រៃបិដក ភាគ ៣២

 ​[​៤៥​]​ ​ពួក​ជន​មិន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មិន​មាន​សទ្ធា​ ​ពួក​ជន​មិន​ចេះដឹង​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មិន​ចេះដឹង​ ​ពួក​ជន​ឥត​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ឥត​បញ្ញា​។​ ​ពួក​ជន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​សទ្ធា​ ​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ពួក​ជន​មាន​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​បញ្ញា​។​ ​
 [​៤៦​]​ ​ពួក​ជន​មិន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មិន​មាន​សទ្ធា​ ​ពួក​ជន​ខ្ជិលច្រអូស​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ខ្ជិលច្រអូស​ ​ពួក​ជន​ឥត​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ឥត​បញ្ញា​។​ ​ពួក​ជន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​សទ្ធា​ ​ពួក​ជន​ប្រារព្ធ​ព្យាយាម​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ប្រារព្ធ​ព្យាយាម​ ​ពួក​ជន​មាន​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​បញ្ញា​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636849123039626749
ទៅកាន់ទំព័រ៖