ព្រះត្រៃបិដក ភាគ ៣២

 ​[​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​វេទនា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​សម្ផ័​ស្ស​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ធាតុ​ ​វេទនា​ ​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​សម្ផ័​ស្ស​។​បេ​។​ ​មនោ​សម្ផ័​ស្ស​កើតឡើង​ ​ព្រោះ​អាស្រ័យ​មនោ​ធាតុ​ ​វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​មនោ​សម្ផ័​ស្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​វេទនា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​មាន​សភាព​ផ្សេងគ្នា​ ​យ៉ាងនេះ​ឯង​។​ ​ចប់​សូត្រ​ទី៤​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636849114267014985
ទៅកាន់ទំព័រ៖