ព្រះត្រៃបិដក ភាគ ៣២

 ​[​៥៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មិន​ចេះដឹង​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មិន​ចេះដឹង​ ​ពួក​ជន​ខ្ជិលច្រអូស​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ខ្ជិលច្រអូស​ ​ពួក​ជន​ឥត​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ឥត​បញ្ញា​។​ ​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ពួក​ជន​ប្រារព្ធ​ព្យាយាម​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ប្រារព្ធ​ព្យាយាម​ ​ពួក​ជន​មាន​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​បញ្ញា​។​ ​
 [​៥៦​]​ ​ពួក​ជន​មិន​ចេះដឹង​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មិន​ចេះដឹង​ ​ពួក​ជន​វង្វេងស្មារតី​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​វង្វេងស្មារតី​ ​ពួក​ជន​ឥត​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​ឥត​បញ្ញា​។​ ​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​អ្នកចេះដឹង​ច្រើន​ ​ពួក​ជន​មានស្មារតី​តម្កល់​មាំ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មានស្មារតី​តម្កល់​មាំ​ ​ពួក​ជន​មាន​បញ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​បញ្ញា​។​ ​ចប់​សូត្រ​ទី១១​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636849124177771848
ទៅកាន់ទំព័រ៖