ព្រះត្រៃបិដក ភាគ ៣២

 ​[​៥៩​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ជា​ប្រាកដ​ ​ពួក​សត្វ​មិន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិន​មាន​សទ្ធា​ ​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​ពួក​សត្វ​ទ្រុស្តសីល​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ទ្រុស្តសីល​ ​ពួក​សត្វ​គ្មាន​ប្រាជ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​គ្មាន​ប្រាជ្ញា​។​ ​ពួក​សត្វ​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សទ្ធា​ ​ពួក​សត្វ​មានចិត្ត​ខ្មាសបាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មានចិត្ត​ខ្មាសបាប​ ​ពួក​សត្វ​មាន​សេចក្តី​ខ្លាច​បាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សេចក្តី​ខ្លាច​បាប​ ​ពួក​សត្វ​មាន​សីល​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សីល​ ​ពួក​សត្វ​មាន​ប្រាជ្ញា​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​ប្រាជ្ញា​។​ ​ចប់​សូត្រ​ទី២​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636849125673167379
ទៅកាន់ទំព័រ៖