ព្រះត្រៃបិដក ភាគ ៣២

 ​[​៦២​]​ ​ពួក​សត្វ​វៀរចាក​ការ​សម្លាប់សត្វ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ការ​សម្លាប់សត្វ​ ​ពួក​សត្វ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​ពួក​សត្វ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ពួក​សត្វ​វៀរចាក​ការ​និយាយ​កុហក​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ការ​និយាយ​កុហក​ ​ពួក​សត្វ​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​។​ ​ចប់​សូត្រ​ទី៣​។​
 [​៦៣​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ជា​ប្រាកដ​ ​ពួក​សត្វ​អ្នកសម្លាប់​សត្វ​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636849126119912932
ទៅកាន់ទំព័រ៖