ព្រះត្រៃបិដក ភាគ ៣២

​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​អ្នកសម្លាប់​សត្វ​ ​ពួក​សត្វ​អ្នក​លួច​ទ្រព្យ​គេ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​អ្នក​លួច​ទ្រព្យ​គេ​ ​ពួក​សត្វ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ពួក​សត្វ​និយាយ​ពាក្យ​កុហក​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​និយាយ​ពាក្យ​កុហក​ ​ពួក​សត្វ​និយាយ​ពាក្យ​ញុះញង់​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​និយាយ​ពាក្យ​ញុះញង់​ ​ពួក​សត្វ​និយាយ​ពាក្យទ្រគោះ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​និយាយ​ពាក្យទ្រគោះ​ ​ពួក​សត្វ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។​
 [​៦៤​]​ ​ពួក​សត្វ​វៀរចាក​ការ​សម្លាប់សត្វ​.​.​.​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​.​.​.​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​.​.​.​ ​វៀរចាក​ការ​និយាយ​ពាក្យ​កុហក​.​.​.​ ​វៀរចាក​ការ​និយាយ​ពាក្យ​ញុះញង់​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ការ​និយាយ​ពាក្យ​ញុះញង់​ ​ពួក​សត្វ​វៀរចាក​ការ​និយាយ​ពាក្យទ្រគោះ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ការ​និយាយ​ពាក្យទ្រគោះ​ ​ពួក​សត្វ​វៀរចាក​ការ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​វៀរចាក​ការ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។​ ​ចប់​សូត្រ​ទី៤​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636849126336815338
ទៅកាន់ទំព័រ៖