ព្រះត្រៃបិដក ភាគ ៣២

 ​[​៦៥​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ជា​ប្រាកដ​ ​ពួក​សត្វ​អ្នកសម្លាប់​សត្វ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​អ្នកសម្លាប់​សត្វ​ ​ពួក​សត្វ​អ្នក​លួច​ទ្រព្យ​គេ​.​.​.​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​.​.​.​ ​និយាយ​ពាក្យ​កុហក​.​.​.​ ​និយាយ​ពាក្យ​ញុះញង់​.​.​.​ ​និយាយ​ពាក្យទ្រគោះ​.​.​.​ ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ពួក​សត្វ​មាន​សេចក្តី​លោភ​ច្រើន​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សេចក្តី​លោភ​ច្រើន​ ​ពួក​សត្វ​មានចិត្ត​ព្យាបាទ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មានចិត្ត​ព្យាបាទ​ ​ពួក​សត្វ​ជា​មិច្ឆាទិដ្ឋិ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ជា​មិច្ឆាទិដ្ឋិ​។​
 [​៦៦​]​ ​ពួក​សត្វ​វៀរចាក​ការ​សម្លាប់សត្វ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​វៀរចាក​ការ​សម្លាប់សត្វ​ ​ពួក​សត្វ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​.​.​.​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​.​.​.​ ​វៀរចាក​ការ​និយាយ​ពាក្យ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636849126552157655
ទៅកាន់ទំព័រ៖