ព្រះត្រៃបិដក ភាគ ៣២

 ​[​៦៨​]​ ​ពួក​សត្វ​មាន​ទិដ្ឋិ​ត្រូវ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​ទិដ្ឋិ​ត្រូវ​ ​ពួក​សត្វ​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​.​.​.​ ​មាន​វាចា​ត្រូវ​.​.​.​ ​មានការ​ងារ​ត្រូវ​.​.​.​ ​មានការ​ចិញ្ចឹមជីវិត​ត្រូវ​.​.​.​ ​មាន​ព្យាយាម​ត្រូវ​.​.​.​ ​មានសតិ​ត្រូវ​.​.​.​ ​ពួក​សត្វ​មាន​សមាធិ​ត្រូវ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សមាធិ​ត្រូវ​។​ ​ចប់​សូត្រ​ទី៦​។​
 [​៦៩​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ជា​ប្រាកដ​ ​ពួក​សត្វ​មាន​ទិដ្ឋិ​ខុស​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​ទិដ្ឋិ​ខុស​ ​ពួក​សត្វ​មាន​សេចក្តី​ត្រិះរិះ​ខុស​.​.​.​ ​មាន​វាចា​ខុស​.​.​.​ ​មានការ​ងារ​ខុស​.​.​.​ ​មានការ​ចិញ្ចឹមជីវិត​ខុស​.​.​.​ ​មាន​ព្យាយាម​ខុស​.​.​.​ ​មានសតិ​ខុស​.​.​.​ ​ពួក​សត្វ​មាន​សមាធិ​ខុស​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​សមាធិ​ខុស​ ​ពួក​សត្វ​មាន​ញាណ​ខុស​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​ញាណ​ខុស​ ​ពួក​សត្វ​មាន​វិមុត្តិ​ខុស​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​វិមុត្តិ​ខុស​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636849127019714397
ទៅកាន់ទំព័រ៖