ព្រះត្រៃបិដក ភាគ ៣២

 ​[​៧០​]​ ​ពួក​សត្វ​មាន​ទិដ្ឋិ​ត្រូវ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​ទិដ្ឋិ​ត្រូវ​ ​ពួក​សត្វ​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​.​.​.​ ​មាន​វាចា​ត្រូវ​.​.​.​ ​មានការ​ងារ​ត្រូវ​.​.​.​ ​មានការ​ចិញ្ចឹមជីវិត​ត្រូវ​.​.​.​ ​មាន​ព្យាយាម​ត្រូវ​.​.​.​ ​មានសតិ​ត្រូវ​.​.​.​ ​មាន​សមាធិ​ត្រូវ​.​.​.​ ​ពួក​សត្វ​មាន​ញាណ​ត្រូវ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​ញាណ​ត្រូវ​ ​ពួក​សត្វ​មាន​វិមុត្តិ​ត្រូវ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មាន​វិមុត្តិ​ត្រូវ​។​ ​ចប់​សូត្រ​ទី៧​។​
 (​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​បណ្ឌិត​គប្បី​ធ្វើស​ព្វ​អន្លើ​ផង​ចុះ​)​។​

​ឧទ្ទាន​នៃ​សូត្រ​ទាំង៧គឺ​


​ការ​មិនបាន​តាំងចិត្ត​ឲ្យ​នឹង​ ​ការ​ទ្រុស្តសីល​ ​សិក្ខាបទ៥​ ​កម្មបថ៧​ ​លោក​បាន​ពោល​ហើយ​ ​មួយអន្លើដោយ​កម្មបថ១០​ ​សូត្រ​ទី៦​ ​និយាយ​ពី​មគ្គ​ប្រកបដោយ​អង្គ៨​ ​លោក​បាន​ពោល​ហើយ​ ​មួយអន្លើដោយ​អង្គ​ទាំង១០​ ​ក្នុង​សូត្រ​ទី៧​។​

​ចប់​ ​ទស​កម្មបថ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636849127345193014
ទៅកាន់ទំព័រ៖