ព្រះត្រៃបិដក ភាគ ៣២
ចតុទ្ធាតុវគ្គ
[៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤។ ធាតុ៤ តើដូចម្តេច។ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន៤ប្រការនេះឯង។ ចប់សូត្រទី១។
[៧២] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បឋវីធាតុ មានអានិសង្ស ដូចម្តេចហ្ន៎ មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច អាបោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច តេជោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច
ID: 636849127633889526
ទៅកាន់ទំព័រ៖