ព្រះត្រៃបិដក ភាគ ៣២
មានការរលាស់ចេញដូចម្តេច វាយោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យបឋវីធាតុ នេះជា អានិសង្ស នៃបឋវីធាតុ បឋវីធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់បឋវីធាតុ ការបន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តីត្រេកត្រអាលណា ក្នុងបឋវីធាតុ នេះជាការរលាស់ចោលនូវបឋវីធាតុ។ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអាបោធាតុ... ព្រោះអាស្រ័យតេជោធាតុ... ព្រោះអាស្រ័យវាយោធាតុ នេះជា អានិសង្ស នៃវាយោធាតុ វាយោធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់វាយោធាតុ ការបន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តីត្រេកត្រអាលណា ក្នុងវាយោធាតុ នេះជាការរលាស់ចោលនូវវាយោធាតុ។
ID: 636849127866542833
ទៅកាន់ទំព័រ៖