ព្រះត្រៃបិដក ភាគ ៣២
ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញបឋវីធាតុនេះ មិនមានហើយ ពួកសត្វ ក៏មិនគួររលាស់ចេញបឋវីធាតុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់ចេញបឋវីធាតុ មាន បានជាពួកសត្វរលាស់ចេញបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃអាបោធាតុនេះ មិនមានហើយ... ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃតេជោធាតុនេះ មិនមានហើយ... ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃវាយោធាតុនេះ មិនមានហើយ ពួកសត្វ ក៏មិនគួរត្រេកអរ ចំពោះវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្សនៃវាយោធាតុ មាន បានជាពួកសត្វ ត្រេកអរ ចំពោះវាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើទោសនៃវាយោធាតុនេះ មិនមានហើយ សត្វទាំងឡាយ ក៏មិនគួរនឿយណាយ ចាកវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទោសរបស់វាយោធាតុមាន បានជាសត្វទាំងឡាយ នឿយណាយ ចាកវាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញវាយោធាតុនេះ មិនមានហើយ សត្វទាំងឡាយ ក៏មិនគួររលាស់ចេញនូវវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់ចេញនូវវាយោធាតុ មាន បានជាសត្វទាំងឡាយ រលាស់ចេញនូវវាយោធាតុ។
ID: 636849128841118576
ទៅកាន់ទំព័រ៖