ព្រះត្រៃបិដក ភាគ ៣២
[៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវីធាតុត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអាបោធាតុនេះ ... ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ... ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានមកលុកលុយទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងវាយោធាតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោធាតុ ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងវាយោធាតុ។
ID: 636849129243181573
ទៅកាន់ទំព័រ៖