ព្រះត្រៃបិដក ភាគ ៣២

 ​[​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បឋវីធាតុ​នេះ​ ​មានតែ​សេចក្តី​សុខ​ដោយ​ដាច់ខាត​ ​ត្រូវ​សេចក្តី​សុខ​ធ្លាក់​តាម​ ​មាន​សេចក្តី​សុខ​ចូល​មក​លុកលុយ​ ​ឯ​សេចក្តី​ទុក្ខ​ ​មិនបាន​ចូល​មក​លុកលុយ​ទេ​ ​ពួក​សត្វ​ក៏​មិន​នឿយណាយ​ ​ចាក​បឋវីធាតុ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បឋវីធាតុ​ជា​ទុក្ខ​ ​ត្រូវ​សេចក្តី​ទុក្ខ​ធ្លាក់​តាម​ ​មាន​សេចក្តី​ទុក្ខ​ចូល​មក​លុកលុយ​ ​ឯ​សេចក្តី​សុខ​ ​មិនបាន​ចូល​មក​លុកលុយ​ ​មាន​ខ្លះ​ដែរ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​នឿយណាយ​ ​ចាក​បឋវីធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អាបោធាតុ​នេះ​ ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​តេជោធាតុ​នេះ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​វាយោធាតុ​នេះ​ ​មានតែ​សេចក្តី​សុខ​ដោយ​ដាច់ខាត​ ​ត្រូវ​សេចក្តី​សុខ​ធ្លាក់​តាម​ ​មាន​សេចក្តី​សុខ​ចូល​មក​លុកលុយ​ ​ឯ​សេចក្តី​ទុក្ខ​ ​មិនបាន​ចូល​មក​លុកលុយ​ទេ​ ​សត្វ​ទាំងឡាយ​ ​ក៏​មិន​នឿយណាយ​ ​ចាក​វាយោធាតុ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​វាយោធាតុ​ជា​ទុក្ខ​ ​ត្រូវ​សេចក្តី​ទុក្ខ​ធ្លាក់​តាម​ ​មាន​សេចក្តី​ទុក្ខ​ចូល​មក​លុកលុយ​ ​ឯ​សេចក្តី​សុខ​ ​មិនបាន​ចូល​មក​លុកលុយ​ ​មាន​ខ្លះ​ដែរ​ ​បាន​ជាពួក​សត្វ​ ​នឿយណាយ​ ​ចាក​វាយោធាតុ​។​ ​ចប់​សូត្រ​ទី៥​។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636849129416751500
ទៅកាន់ទំព័រ៖