ព្រះត្រៃបិដក ភាគ ៣២
[៨០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថាឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាកសេចក្តីទុក្ខឡើយ។ បុគ្គលណា ឱបអរនូវអាបោធាតុ... បុគ្គលណា ឱបអរនូវតេជោធាតុ... បុគ្គលណា ឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា ឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាកសេចក្តីទុក្ខឡើយ។
[៨១] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថាមិនឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាកសេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវអាបោធាតុ... បុគ្គលណា មិនឱបអរនូវតេជោធាតុ... បុគ្គលណា មិនឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថាមិនឱបអរនូវសេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាកសេចក្តីទុក្ខ។ ចប់សូត្រ ទី៦។
ID: 636849129626663506
ទៅកាន់ទំព័រ៖