ព្រះត្រៃបិដក ភាគ ៣២

​មួយទៀត​ ​អ្នក​ទាំងនោះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​នូវ​ប្រយោជន៍​នៃ​សមណភាព​ផង​ ​នូវ​ប្រយោជន៍​នៃ​ព្រាហ្មណ​ភាព​ទេ​។​ ​ចប់​សូត្រ​ ​ទី៨​។​
 [​៨៦​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​ទាំងឡាយ​នេះ​ ​មាន៤ប្រការ​ ​ធាតុ៤តើ​អ្វីខ្លះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើត​ ​នូវ​សេចក្តី​អស់​ទៅ​ ​នូវ​អានិសង្ស​ ​នូវ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នៃ​ធាតុ​ទាំង៤នេះ​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​)​ ​ដឹង​ច្បាស់​.​.​.​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​។​ ​ចប់​សូត្រ​ទី៩​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636849130282211002
ទៅកាន់ទំព័រ៖