ព្រះត្រៃបិដក ភាគ ៣២
[៨៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់នូវបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តីរលត់នៃបឋវីធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃបឋវីធាតុ។ មិនដឹងច្បាស់នូវអាបោធាតុ។បេ។ មិនដឹងច្បាស់នូវតេជោធាតុ... មិនដឹងច្បាស់នូវវាយោធាតុ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃវាយោធាតុ មិនដឹងច្បាស់នូវសេចក្តីរលត់នៃវាយោធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគតមិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាព ឬប្រយោជន៍នៃព្រាហ្មណភាពទេ។
ID: 636849130537735617
ទៅកាន់ទំព័រ៖