ព្រះត្រៃបិដក ភាគ ៣២

អន​មត​គ្គ​សំយុត្ត​
​តិណ​កដ្ឋ​វគ្គ​


 [​៨៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​(​១​)​ ​។​
 [​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​កាត់​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​ស្លឹកឈើ​ ​ក្នុង​ជម្ពូទ្វីប​នេះ​ ​ហើយ​ប្រមូល​ទុក​ក្នុង​ទី​ជាមួយគ្នា​ ​លុះ​ប្រមូល​ទុក​ក្នុង​ទី​ជាមួយគ្នា​រួចហើយ​ ​ក៏​ធ្វើ​ខ្នាច់​ប្រវែង​បួន​ធ្នាប់​ៗ​ ​ហើ​យតំ​កល់​ទុក​ថា​ ​នេះ​ទុកជា​មាតា​របស់​អញ​ ​នេះ​ទុកជា​មាតា​នៃ​មាតា​របស់​អញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតា​ទាំងឡាយ​ ​របស់​មាតា​នៃ​បុរស​នោះ​ ​មិន​អស់​ឡើយ​ ​ឯ​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​និង​ស្លឹកឈើ​ ​ក្នុង​ជម្ពូទ្វីប​នេះ​ ​គប្បី​ដល់​នូវ​ការ​អស់​ទៅ​ ​ផុត​ទៅ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​
​(​១​)​ ​ទីបំផុត​ខាងដើម​នៃ​សង្សារ​ ​មិន​ប្រាកដ​ទេ​ ​ប៉ុន្តែ​អដ្ឋកថា​ ​ប្រាប់​ថា​ ​សូម្បី​ទីបំផុត​ខាងចុង​ ​ក៏​មិន​ប្រាកដ​ដែរ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636849131533142551
ទៅកាន់ទំព័រ៖