ព្រះត្រៃបិដក ភាគ ៣២

 ​[​១១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​នូវ​ធាតុ​មាន​សភាព​ផ្សេងគ្នា​នោះ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​រូបធាតុ​ ​សទ្ទ​ធាតុ​ ​គន្ធ​ធាតុ​ ​រសធាតុ​ ​ផោដ្ឋព្វ​ធាតុ​ ​ធម្មធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធាតុ​មាន​សភាព​ផ្សេងគ្នា​។​ ​ចប់​សូត្រ​ទី៦​។​
 [​១២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​សង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​)​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​ឆន្ទៈ​ ​(​សេចក្តី​ពេញចិត្ត​)​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្កប្បៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​បរិឡាហៈ​ ​(​សេចក្តី​ក្រហល់ក្រហាយ​)​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ឆន្ទៈ​មាន​សភាព​ផ្សេងគ្នា​ ​បរិ​យេ​សនា​ ​(​ការស្វែងរក​)​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បរិឡាហៈ​ ​មាន​សភាព​ផ្សេងគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធាតុ​មាន​សភាព​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636849114953974277
ទៅកាន់ទំព័រ៖