ព្រះត្រៃបិដក ភាគ ៣២

​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ ​សេចក្តី​ព្រួយ​ ​សេចក្តី​វិនាស​ ​ដែល​សត្វ​ទាំងនោះ​បាន​ទទួល​ហើយ​ ​អស់​កាល​ជា​អង្វែង​ ​យ៉ាងនេះ​ឯង​ ​ព្រៃខ្មោច​ក៏​ចម្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​នឿយណាយ​ ​គួរ​ធុញទ្រាន់​ ​គួរ​ជិនឆ្អន់​ ​ក្នុង​សង្ខារ​ទាំងពួង​។​ ​ចប់​សូត្រ​ទី១​។​
 [​៩១​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​យក​មហាប្រឹថពី​នេះ​ ​មក​សូន​ជា​គុលិកា​ឲ្យ​ប៉ុន​ៗ​គ្រាប់​ក្របៅ​ ​ហើ​យតំ​កល់​ទុក​ថា​ ​នេះ​ជា​បិតា​របស់​អញ​ ​នេះ​ជា​បិតា​នៃ​បិតា​របស់​អញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បិតា​ទាំងឡាយ​ ​របស់​បិតា​នៃ​បុរស​នោះ​ ​មិន​អស់​ឡើយ​ ​ឯ​មហាប្រឹថពី​នេះ​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636849131837369952
ទៅកាន់ទំព័រ៖