ព្រះត្រៃបិដក ភាគ ៣២
ហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលជាអង្វែងនេះ ទឹកភ្នែកហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។
[៩៤] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែកហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់មាតា អ្នកទាំងឡាយបានទទួលរង អស់កាលអង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តីស្លាប់របស់មាតា កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្ត ទឹកភ្នែកហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ
ID: 636849132285195566
ទៅកាន់ទំព័រ៖