ព្រះត្រៃបិដក ភាគ ៣២

​សេចក្តី​ស្លាប់​របស់​បិតា​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​ ​អស់​កាល​អង្វែង​.​.​.​ ​សេចក្តី​ស្លាប់​របស់​បងប្អូន​ប្រុស​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​.​.​.​ ​សេចក្តី​ស្លាប់​របស់​បងប្អូន​ស្រី​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​.​.​.​ ​សេចក្តី​ស្លាប់​របស់​កូនប្រុស​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​.​.​.​ ​សេចក្តី​ស្លាប់​របស់​កូនស្រី​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​.​.​.​ ​សេចក្តី​វិនាស​នៃ​ញាតិ​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​.​.​.​ ​សេចក្តី​វិនាស​ភោគៈ​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​វិនាស​ព្រោះ​រោគ​ ​អ្នក​ទាំងឡាយ​បាន​ទទួលរង​ ​អស់​កាល​ជា​អង្វែង​ ​កាលដែល​អ្នក​ទាំងឡាយ​ ​ទទួលរង​នូវ​សេចក្តី​វិនាស​ព្រោះ​រោគ​ ​កន្ទក់កន្ទេញ​ ​ទួញ​ ​យំ​ ​ព្រោះ​ជួបប្រទះ​នឹង​របស់​ដែល​មិន​គាប់ចិត្ត​ ​ព្រាត់ប្រាស​ចាក​របស់​ដែល​គាប់ចិត្ត​ ​ទឹកភ្នែក​ហូរ​ស្រក់​ទៅ​ ​ច្រើនអនេក​ ​ឯ​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​មិន​ច្រើនជាង​ឡើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​នឿយណាយ​ ​គួរ​ធុញទ្រាន់​ ​គួរ​ជិនឆ្អន់​ ​ក្នុង​សង្ខារ​ទាំងពួង​ ​ដោយពិត​។​ ​ចប់​សូត្រ​ទី៣​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636849132515218722
ទៅកាន់ទំព័រ៖