ព្រះត្រៃបិដក ភាគ ៣២

 ​[​៩៩​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​អង្គុយ​ ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កប្ប​មានកាល​វែង​ប៉ុន្មាន​។​ ​ម្នាល​ភិក្ខុ​ ​កប្ប​មានកាល​វែង​ណាស់​ ​កប្ប​នោះ​ ​មិន​ងាយ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​។​បេ​។​ ​ឬថា​ប៉ុណ្ណេះ​សែន​ឆ្នាំ​ ​បាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​អាច​ធ្វើពាក្យ​ឧបមា​បាន​ឬទេ​។​
 [​១០០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អាច​ធ្វើ​បាន​ ​ហើយ​ទ្រង់​ត្រាស់​ ​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​ដូច​នគរ​ដែល​ព័ទ្ធ​ដោយ​កំពែង​ ​បណ្តោយ​មួយ​យោជន៍​ ​ទទឹង​មួយ​យោជន៍​ ​កំពស់​មួយ​យោជន៍​ ​ពេញដោយ​គ្រាប់​ស្ពៃ​ ​ជា​នគរ​គេ​បិទភ្ជាប់​ ​ដោយ​ដុំដី​ស្អិត​ ​កន្លង​មួយ​រយ​ឆ្នាំ​ៗ​ទៅ​ ​មាន​បុរស​ទៅ​រើស​យក​គ្រាប់​ស្ពៃ​មួយ​គ្រាប់​ៗ​ ​អំពី​នគរ​នោះ​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636849133336745711
ទៅកាន់ទំព័រ៖