ព្រះត្រៃបិដក ភាគ ៣២
ម្នាលភិក្ខុ គំនរគ្រាប់ស្ពៃដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រលីងទៅ ដោយសេចក្តីព្យាយាមនេះឆាប់ជាង ឯកប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់មិនបាន កប្បមួយសែនក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រ ទី៦។
[១០១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះអង្គុយ ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនប៉ុន្មាន។ ម្នាលភិក្ខុទាំងឡាយ កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនណាស់ កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថា ប៉ុណ្ណេះសែនកប្ប បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។
ID: 636849133584659891
ទៅកាន់ទំព័រ៖