ព្រះត្រៃបិដក ភាគ ៣២

​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​រូបធាតុ​។​បេ​។​ ​ធម្មធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធាតុ​មាន​សភាព​ផ្សេងគ្នា​។​ ​
 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​សង្កប្បៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្កប្បៈ​មាន​សភាព​ផ្សេងគ្នា​ ​បរិឡាហៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បរិឡាហៈ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបសញ្ញា​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូបធាតុ​ ​រូប​សង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​រូប​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូបសញ្ញា​ ​រូប​ឆន្ទៈ​ ​(​សេចក្តី​ពេញចិត្ត​ក្នុង​រូប​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូប​សង្កប្បៈ​ ​រូប​បរិឡាហៈ​ ​(​សេចក្តី​ក្រហល់ក្រហាយ​ក្នុង​រូប​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូប​ឆន្ទៈ​ ​រូ​បបរិ​យេ​សនា​ ​(​ការស្វែងរក​រូប​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូប​បរិឡាហៈ​។​បេ​។​ ​ធម្ម​សញ្ញា​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្មធាតុ​ ​ធម្ម​សង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​ធម៌​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​សញ្ញា​ ​ធម្ម​ច្ឆ​ន្ទៈ​ ​(​សេចក្តី​ពេញចិត្ត​ក្នុង​ធម៌​)​ ​កើតឡើង​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636849115156975888
ទៅកាន់ទំព័រ៖