ព្រះត្រៃបិដក ភាគ ៣២

 ​[​១០៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​ម្នាក់​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រាហ្មណ៍​នោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កប្ប​ដែល​កន្លង​រំលង​ទៅ​ ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​កប្ប​ដែល​កន្លង​រំលង​ទៅ​ ​មាន​ចំនួន​ច្រើនណាស់​ ​កប្ប​ទាំងនោះ​ ​មិន​ងាយ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​កប្ប​ ​ឬថា​ប៉ុណ្ណេះ​រយ​កប្ប​ ​ថា​ប៉ុណ្ណេះ​ពាន់​កប្ប​ ​ឬថា​ប៉ុណ្ណេះ​សែន​កប្ប​បាន​ឡើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​អាច​ធ្វើពាក្យ​ឧបមា​បាន​ឬទេ​។​ ​
 [​១០៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អាច​ធ្វើ​បាន​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ដូចជា​ចាប់ដើមតាំងពី​ស្ទឹង​គង្គា​នេះ​កើតមាន​មក​ ​តែង​ហូរ​ទៅកាន់​មហាសមុទ្រ​ក្នុង​ចន្លោះ​ណា​ ​គ្រាប់​ខ្សាច់​ណា​ដែល​មាន​ក្នុង​ចន្លោះ​នុ៎ះ​ ​គ្រាប់​ខ្សាច់​នោះ​ ​មិន​ងាយ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​គ្រាប់​ខ្សាច់​ ​ឬថា​ប៉ុណ្ណេះ​រយ​គ្រាប់​ខ្សាច់​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636849134027435216
ទៅកាន់ទំព័រ៖