ព្រះត្រៃបិដក ភាគ ៣២
[១០៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។បេ។
[១០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដំបងដែលគេចោលទៅឰដ៏អាកាសខាងលើ ចួនកាលក៏ធ្លាក់ចុះខាងគល់មកមុន ចួនកាលក៏ធ្លាក់ចុះត្រង់កណ្តាលមកមុន ចួនកាលក៏ធ្លាក់ចុះខាងចុងមកមុន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយដែលមានអវិជ្ចាជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ចួនកាលក៏ចេញអំពីលោកនេះ ទៅកាន់លោកខាងមុខ ចួនកាលក៏ចេញអំពីលោកខាងមុខ មកកាន់លោកនេះវិញ យ៉ាងនោះឯង សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី៩។
ID: 636849134460259972
ទៅកាន់ទំព័រ៖