ព្រះត្រៃបិដក ភាគ ៣២

 ​[​១០៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​១០៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​បុគ្គល​ម្នាក់​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់​មួយ​កប្ប​ ​រាង​ឆ្អឹង​ ​ពំនូក​ឆ្អឹង​ ​គំនរ​ឆ្អឹង​យ៉ាង​ធំ​ ​ប្រហែលគ្នា​ ​នឹង​ភ្នំ​វេ​បុល្លៈ​នេះឯង​ ​ប្រសិនបើ​មាន​បុគ្គល​ ​អ្នក​ជញ្ជូន​យក​ឆ្អឹង​ដែលគេ​គរ​ទុក​ ​ក៏​មិន​គប្បី​អស់​ទៅ​ឡើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​គួរ​ជិនឆ្អន់​។​ ​
 [​១១០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​រួចហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ត្រាស់​សូត្រ​នេះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​តទៅទៀត​ថា​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636849134739175925
ទៅកាន់ទំព័រ៖