ព្រះត្រៃបិដក ភាគ ៣២
ជាសភាវៈឲ្យដល់នូវសេចក្តីស្ងប់រម្ងាប់នៃទុក្ខ១ បុគ្គលនោះ អន្ទោលទៅ កំណត់ត្រឹម៧ជាតិ ជាយ៉ាងយូរ រមែងធ្វើនូវទីបំផុតនៃសេចក្តីទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។ ចប់សូត្រទី១០។
ចប់ តិណកដ្ឋវគ្គ ទី១។
ឧទ្ទាននៃតិណកដ្ឋវគ្គនោះ គឺ
ទ្រង់សំដែងប្រៀបដូចស្មៅ និងកំណាត់ឈើជាដើម១ ផែនដី១ ទឹកភ្នែក១ ទឹកដោះ១ ភ្នំ១ គ្រាប់ស្ពៃ១ សាវ័ក១ ស្ទឹងគង្គា១ ដំបង១ បុគ្គល១។
ID: 636849135347590725
ទៅកាន់ទំព័រ៖