ព្រះត្រៃបិដក ភាគ ៣២

​ទុគ្គត​វគ្គ​


 [​១១១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​។​បេ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ឃើញ​បុគ្គល​កំសត់​ណា​ ​មាន​រូបរាង​អាក្រក់​ ​អ្នក​ទាំងឡាយ​ ​នឹង​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​បុគ្គល​កំសត់​នុ៎ះ​ថា​ ​រូប​បែបនេះ​ ​យើង​ទាំងឡាយ​ ​ធ្លាប់​ភប់ប្រសព្វ​ហើយ​ ​អស់​កាល​ជា​អង្វែង​ ​ដូច្នេះ​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​គួរ​ជិនឆ្អន់​។​ ​ចប់​សូត្រ​ទី១​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636849135589514562
ទៅកាន់ទំព័រ៖