ព្រះត្រៃបិដក ភាគ ៣២
[១១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ព្រះតំរិះយ៉ាងនេះថា បាវេយ្យកភិក្ខុប្រមាណ៣០រូបនេះ សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ តែនៅមានសំយោជនធម៌ទាំងអស់គ្នា បើដូច្នោះ គួរតែតថាគតសំដែងធម៌ដល់ភិក្ខុទាំងនេះ ដើម្បីធ្វើចិត្តភិក្ខុទាំងនោះ ឲ្យរួចចាកអាសវៈ ដោយមិនប្រកាន់ លើអាសនៈនេះឯង។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១១៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល ដោយកាលជាអង្វែងនេះ ឈាមដែលហូរស្រក់
ID: 636849136117624768
ទៅកាន់ទំព័រ៖