ព្រះត្រៃបិដក ភាគ ៣២

​និង​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​តើ​បណ្តា​ទឹក​ទាំងពីរ​នោះ​ ​ទឹក​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​យល់​ច្បាស់​នូវ​ធម៌​ ​តាមដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​ត្រូវ​គេ​កាត់​ក្បាល​ដោយ​កាល​ជា​អង្វែង​នេះ​ ​ឈាម​ដែល​ហូរ​ស្រក់​ទៅ​ច្រើនអនេក​ ​ឯ​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​មិន​ច្រើនជាង​ឡើយ​។​
 ​[​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​យល់​ច្បាស់​នូវ​ធម៌​ ​តាមដែល​តថាគត​ ​សំដែង​ហើយ​យ៉ាងនេះ​ ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អ្នក​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​ត្រូវ​គេ​កាត់​ក្បាល​ដោយ​កាល​ជា​អង្វែង​នេះ​ ​ឈាម​ដែល​ហូរ​ស្រក់​ទៅ​ច្រើនអនេក​ ​ឯ​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​មិន​ច្រើនជាង​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​អ្នក​ទាំងឡាយ​កើតជា​គោ​ ​មាន​សភាព​ជា​គោ​ ​ត្រូវ​គេ​កាត់​ក្បាល​អស់​កាល​ជា​អង្វែង​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636849136325036631
ទៅកាន់ទំព័រ៖