ព្រះត្រៃបិដក ភាគ ៣២
សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ
ចតុត្ថភាគ
ធាតុសំយុត្ត
នានត្តវគ្គ
[១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធាតុមានសភាពផ្សេងគ្នា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធាតុមានសភាពផ្សេងគ្នានោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា ដូចម្តេច។ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ
ID: 636849112976591177
ទៅកាន់ទំព័រ៖