ព្រះត្រៃបិដក ភាគ ៣២

​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ថ្លៃថ្លា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​មើលចុះ​ ​ឈ្មោះ​នោះ​របស់​ភ្នំ​នេះ​ ​ក៏​អន្តរធាន​បាត់​ទៅ​ ​មនុស្ស​ទាំងនោះ​ ​ក៏​ធ្វើ​មរណកាល​ទៅ​ ​ទាំង​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ក៏​បរិនិព្វាន​ទៅ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ឋិតថេរ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ស្រួល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​នឿយណាយ​ ​គួរ​ធុញទ្រាន់​ ​គួរ​ជិនឆ្អន់​ ​ក្នុង​សង្ខារ​ទាំងពួង​។​ ​
 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នំ​វេ​បុល្លនេះ​ ​មានឈ្មោះ​ថា​វង្កត​ ​ដូច្នេះ​ ​កើតឡើង​ ​ក្នុង​អតីតកាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​មានឈ្មោះ​ថា​ ​រោ​ហិ​តស្សៈ​ ​ដូច្នេះ​ ​កើតឡើង​ ​ក្នុង​សម័យ​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​រោ​ហិ​តស្សៈ​ ​មាន​អាយុប្រមាណ​បី​ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​រោ​ហិ​តស្សៈ​ ​ឡើងភ្នំ​វង្កត​ ​អស់៣ថ្ងៃ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636849151026127486
ទៅកាន់ទំព័រ៖