ព្រះត្រៃបិដក ភាគ ៣២

 [​១២៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ពាក្យ​នេះ​តទៅទៀត​ថា​
​ភ្នំ​បា​ចីន​វំសៈ​របស់​ពួក​មនុស្ស​តិ​វរៈ​ ​ភ្នំ​វង្កត​របស់​ពួក​មនុស្ស​រោ​ហិ​តស្សៈ​ ​ភ្នំ​សុប​ស្សៈ​ ​របស់​ពួក​មនុស្ស​សុ​ប្បិ​យៈ​ ​ភ្នំ​វេ​បុល្ល​ ​របស់​ពួក​មនុស្ស​មាគធៈ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​មែនពិត​ ​មាន​កិរិយា​កើតឡើង​ ​និង​វិនាស​ទៅជាធម្មតា​ ​លុះ​កើតឡើង​ហើយ​រលត់​ទៅវិញ​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ​នាំមក​នូវ​សេចក្តី​សុខ​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​ទុគ្គត​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636849152016824150
ទៅកាន់ទំព័រ៖