ព្រះត្រៃបិដក ភាគ ៣២

 ​[​១៣៣​]​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​មហាកស្សប​មាន​អាយុ​ថា​ ​ម្នាល​កស្សប​មាន​អាយុ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ថា​ ​បុគ្គល​ ​ដែល​មិន​មាន​សេចក្តី​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​ ​មិន​គួរ​ដើម្បី​ព្រះនិព្វាន​ ​មិន​គួរ​ដើម្បី​បាន​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ឡើយ​ ​លុះតែ​បុគ្គល​មាន​សេចក្តី​ព្យាយាម​ ​មាន​សេចក្តី​ខ្លាច​បាប​ ​ទើប​គួរ​ដើម្បី​ត្រាស់​ដឹង​ ​គួរ​ដើម្បី​ព្រះនិព្វាន​ ​គួរ​បាន​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ម្នាល​អាវុសោ​ ​បុគ្គល​ ​ដែល​មិន​មាន​សេចក្តី​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​ ​មិន​គួរ​ដើម្បី​ព្រះនិព្វាន​ ​មិន​គួរ​ដើម្បី​បាន​នូវ​ធម៌​ដ៏​ក្សេម​ ​ចាក​យោ​គៈ​ ​ដ៏​ប្រសើរ​ទេ​ ​តើ​ដូចម្តេច​ហ្ន៎​ ​ម្នាល​អាវុសោ​ ​ចំណែក​បុគ្គល​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកមាន​សេចក្តី​ខ្លាច​បាប​ ​គួរ​ដើម្បី​ត្រាស់​ដឹង​ ​គួរ​ដើម្បី​ព្រះនិព្វាន​ ​គួរ​ដើម្បី​បាន​ ​នូវ​ធម៌​ដ៏​ក្សេម​ ​ចាក​យោ​គៈ​ ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​ខ្លះ​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636849153515779886
ទៅកាន់ទំព័រ៖