ព្រះត្រៃបិដក ភាគ ៣២
[១៤៨] ម្នាលកស្សប ចុះអ្នកឃើញអំណាចប្រយោជន៍ដូចម្តេច បានជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ទាំងពោលសរសើរគុណ នៃការនៅក្នុងព្រៃ អស់រាត្រីយូរអង្វែងម្ល៉េះ។
(បេយ្យាលៈ យ៉ាងនេះ)
ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង... ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង... ជាអ្នកទ្រទ្រង់ចីវរបីផង... ជាអ្នកប្រាថ្នាតិចផង... ជាអ្នកសន្តោសផង... ជាអ្នកស្ងប់ស្ងាត់ផង... ជាអ្នកមិនច្រឡូកច្រឡំផង... ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង។
[១៤៩] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍ទាំងពីរ ជាយូរអង្វែងមកហើយ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង។បេ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង... ជាអ្នកទ្រទ្រង់សំពត់បង្សុកូលផង... ជាអ្នកទ្រទ្រង់ចីវរបីផង... ជាអ្នកប្រាថ្នាតិចផង... ជាអ្នកសន្តោសផង... ជាអ្នកស្ងប់ស្ងាត់ផង... ជាអ្នកមិនច្រឡូកច្រឡំផង... ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង
ID: 636849157124816311
ទៅកាន់ទំព័រ៖