ព្រះត្រៃបិដក ភាគ ៣២

​ជា​អ្នក​សន្តោស​ផង​.​.​.​ ​ជា​អ្នក​ស្ងប់ស្ងាត់​ផង​.​.​.​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ផង​.​.​.​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​។​
 [​១៥០​]​ ​ម្នាល​កស្សប​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​កស្សប​ ​ឮថា​ ​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​ទេវតា​ ​និង​មនុស្ស​ ​ម្នាល​កស្សប​ ​ហេតុ​ដូច្នោះ​ ​អ្នក​ចូរ​ទ្រទ្រង់​សំពត់​សម្បក​ធ្មៃ​ ​ជា​សំពត់​បង្សុកូល​ ​ដែល​តថាគត​ឈប់​ស្លៀកដណ្តប់​ចុះ​ ​ចូរ​ប្រព្រឹត្ត​បិណ្ឌបាត​ចុះ​ ​ចូរ​នៅក្នុង​ព្រៃ​ចុះ​។​ ​ចប់​សូត្រ​ទី៥​។​
 [​១៥១​]​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ទៀប​ក្រុង​រាជគ្រឹះ​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​មហាកស្សប​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636849157617674501
ទៅកាន់ទំព័រ៖