ព្រះត្រៃបិដក ភាគ ៣២

​ហើយក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​ភិក្ខុ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​អើ​លោក​មាន​អាយុ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​១៥៤​]​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ ​និយាយ​ជជែកគ្នា​ ​ដោយ​ពុទ្ធវចនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​ច្រើនជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​ពីរោះ​ជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​យូរ​ជាង​ ​ពិតមែន​ឬ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ដឹង​ធម៌​ដែល​តថាគត​ ​សំដែង​ហើយ​យ៉ាងនេះ​ឬ​ហ្ន៎​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បាន​ជា​អ្នក​ទាំងឡាយ​ ​ហ៊ាន​និយាយ​ជជែកគ្នា​ ​ដោយ​ពុទ្ធវចនៈ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​ច្រើនជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​ពីរោះ​ជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​យូរ​ជាង​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មិនបាន​ដឹង​ ​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636849158079280903
ទៅកាន់ទំព័រ៖