ព្រះត្រៃបិដក ភាគ ៣២

 ​[​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​យ៉ាងហ្នឹងហើយ​ ​ទោស​ខុស​ក៏​គ្រប​សង្កត់​នូវ​អ្នក​ទាំងឡាយ​ ​តាមដែល​អ្នក​ទាំងឡាយ​ ​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​ ​បាន​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​ ​ពោល​ទុក​ប្រពៃ​យ៉ាងនេះ​ ​ហើយ​និយាយ​ជជែកគ្នា​ ​ដោយ​ពុទ្ធវចនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​ច្រើនជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​ពីរោះ​ជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​យូរ​ជាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អ្នក​ទាំងឡាយ​ ​ឃើញ​ទោស​ ​តាម​ទោស​ហើយ​ ​ធ្វើឲ្យ​សម​តាម​ធម៌​ ​គឺ​សំដែង​អាបត្តិ​ចេញ​ ​ទើប​តថាគត​អត់ទោស​នោះ​ ​ដល់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ឃើញ​ទោស​ ​តាម​ទោស​ ​(​របស់​ខ្លួន​)​ ​ហើយ​ធ្វើឲ្យ​សម​តាម​ធម៌​ ​គឺ​សំដែង​អាបត្តិ​ចេញ​ផង​ ​ដល់​នូវ​ការ​សង្រួម​តទៅ​ផង​ ​នេះ​ជា​សេចក្តី​ចម្រើន​របស់​បុគ្គល​នោះ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយបុគ្គល​បាន​។​ ​ចប់​សូត្រ​ទី៦​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636849158487764267
ទៅកាន់ទំព័រ៖