ព្រះត្រៃបិដក ភាគ ៣២

​មិន​សាបសូន្យ​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មាន​សទ្ធា​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មាន​ហិរិ​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មាន​ឱត្តប្បៈ​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មាន​វីរិយៈ​ប្រារព្ធ​ហើយ​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មាន​បញ្ញា​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​សេចក្តី​ក្រោធ​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មានការ​ចងគំនុំ​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​មាន​ពួក​ភិក្ខុ​ជា​អ្នក​ទូន្មាន​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636849159341383091
ទៅកាន់ទំព័រ៖