ព្រះត្រៃបិដក ភាគ ៣២
សេចក្តីសាបសូន្យ ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមានសេចក្តីចម្រើនឡើយ យ៉ាងនោះឯង។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលមិនមានសទ្ធា នុ៎ះជាសេចក្តីសាបសូន្យ១។បេ។ មិនមានហិរិ។បេ។ មិនមានឱត្តប្បៈ។បេ។ ជាអ្នកខ្ជិលច្រអូស។បេ។ មិនមានបញ្ញា។បេ។ មានសេចក្តីក្រោធ។បេ។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលជាអ្នកមានការចងគំនុំ នុ៎ះជាសេចក្តីសាបសូន្យ១ ម្នាលកស្សប ត្រង់ពាក្យថា មិនមានពួកភិក្ខុជាអ្នកទូន្មាន នុ៎ះជាសេចក្តីសាបសូន្យ១។
[១៦១] ម្នាលកស្សប បុគ្គលណាមួយ មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មានហិរិ... មានឱត្តប្បៈ... មានវីរិយៈ... មានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់ សេចក្តីចម្រើន ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមានសេចក្តីសាបសូន្យឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃព្រះចន្ទ ក្នុងចំណែកខ្នើតមកដល់ (ព្រះចន្ទនោះ) តែងចម្រើនដោយទ្រង់ទ្រាយ ចម្រើនដោយមណ្ឌល ចម្រើនដោយពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណា ម្នាលកស្សប បុគ្គលណាមួយ មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មានហិរិ... មានឱត្តប្បៈ... មានវីរិយៈ... មានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះ
ID: 636849159717894626
ទៅកាន់ទំព័រ៖