ព្រះត្រៃបិដក ភាគ ៣២
ពួកភិក្ខុជាថេរៈ តែងនិមន្តភិក្ខុនោះ ដោយអាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ជាអ្នកប្រាថ្នាសិក្ខា ម្នាលភិក្ខុ អ្នកចូរមកអង្គុយលើអាសនៈនេះចុះ ដូច្នេះហើយ ភិក្ខុទាំងនោះ រមែងប្រតិបត្តិតាមបែបនោះ សេចក្តីប្រតិបត្តិនោះ របស់ភិក្ខុទាំងនោះ រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ និងសេចក្តីសុខ អស់រាត្រីយូរអង្វែង។
[១៦៤] ម្នាលកស្សប ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុជាថេរៈ មិនប្រព្រឹត្តនៅក្នុងព្រៃផង មិនពោលសរសើរគុណ នៃការនៅក្នុងព្រៃផង មិនជាអ្នកប្រព្រឹត្តបិណ្ឌបាតផង មិនពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង មិនជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង មិនពោលសរសើរគុណ នៃការស្លៀកដណ្តប់សំពត់បង្សុកូលផង មិនជាអ្នកទ្រទ្រង់ចីវរបីផង មិនពោលសរសើរគុណ នៃការទ្រទ្រង់ចីវរបីផង មិនជាអ្នកមានសេចក្តីប្រាថ្នាតិចផង មិនពោលសរសើរគុណ នៃសេចក្តីប្រាថ្នាតិចផង មិនជាអ្នកមានសេចក្តីសន្តោសផង មិនពោលសរសើរគុណ នៃសេចក្តីសន្តោសផង មិនជាអ្នកស្ងប់ស្ងាត់ផង មិនពោលសរសើរគុណ នៃសេចក្តីស្ងប់ស្ងាត់ផង មិនជាអ្នកច្រឡូកច្រឡំផង មិនពោលសរសើរគុណ នៃការមិនច្រឡូកច្រឡំផង ជាអ្នកមិនប្រារព្ធសេចក្តីព្យាយាមផង
ID: 636849160620596258
ទៅកាន់ទំព័រ៖