ព្រះត្រៃបិដក ភាគ ៣២

 ​[​១៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​ប្រព្រឹត្ត​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​សញ្ញា​វេទយិត​និរោធ​ ​(​សេចក្តី​រលត់​នៃ​សញ្ញា​ ​និង​វេទនា​)​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​កស្សប​។​បេ​។​ ​ក៏​ចូល​សញ្ញា​វេទយិត​និរោធ​ ​ដរាប​នោះ​ដែរ​។​
 [​១៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏បាន​នូវ​ឥទ្ធិ​វិ​ធៈ​ជាច្រើន​បែប​ ​គឺ​តថាគត​ ​មាន​កាយ​តែមួយ​ ​ធ្វើឲ្យ​ជា​កាយ​មាន​ចំណែក​ច្រើន​ក៏បាន​ ​ឬ​កាយ​មាន​ចំណែក​ច្រើន​ ​ធ្វើឲ្យ​ជា​កាយ​មួយ​ក៏បាន​ ​នៅក្នុង​ទី​កំបាំង​ ​ដើរចេញ​ទៅ​ទីវាល​ក៏បាន​ ​នៅ​ខាងក្នុង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ ​គឺ​ក្រៅ​ជញ្ជាំង​ ​ក្រៅ​កំពែង​ ​ក្រៅ​ភ្នំ​ ​ក៏បាន​ ​មិន​ជាប់ជំពាក់​ដូចជា​ដើរទៅ​ក្នុង​អាកាស​ ​ធ្វើ​នូវ​ការ​មុជ​ងើប​ក្នុង​ផែនដី​ ​ដូចជា​មុជ​ងើប​ក្នុងទឹក​ ​ដើរទៅ​លើទឹក​មិន​ធ្លាយ​ធ្លុះ​ ​ដូចជា​ដើរទៅ​លើ​ផែនដី​ ​ទៅ​ទាំង​ភ្នែន​ក្នុង​អាកាស​ ​ដូចជា​សត្វស្លាប​ហើរ​ទៅ​ក្នុង​អាកាស​ ​ស្ទាបអង្អែល​ព្រះចន្ទ​ព្រះអាទិត្យ​ ​ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ដោយដៃ​ក៏បាន​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ដោយ​កាយ​រហូតដល់​ព្រហ្មលោក​នាយ​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​កស្សប​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636849161963963094
ទៅកាន់ទំព័រ៖